ក្រុងហ្គីលហ្វដ: អ្នកមេម៉ាយម្នាក់បានណែនាំស្ដ្រី ដទៃឲ្យទទួលទានទឹកកាម បើពួកគេមិនចង់កើតជំងឺផ្ដាសាយនៅរដូវរងាខាងមុខនេះទេ។ អ្នកស្រី ត្រាស៊ី ឃីស វ័យ ២៩ ឆ្នាំ មកពីសង្កាត់បាកគីងហាមសៀរ បាននិយាយថា នាងស្នើឲ្យមិត្ដភក្ដិជិតស្និទ្ធជួយផ្គត់ផ្គង់ទឹកកាមមកបង្កើន ប្រព័ន្ធស៊ាំងជំងឺ។
នារីតមអាហារសាច់រូបនេះនិយាយថា៖ «ខ្ញុំតែងតែមានអារម្មណ៍ហត់ហេវ គ្មានកម្លាំងកំហែងឡើយ។ ប៉ុន្ដែពេលនេះ ខ្ញុំមានថាមពលខ្លាំង ហើយអារម្មណ៍ក៏ស្រស់ថ្លាទៀត។ វាមានរសជាតិឆ្ងាញ់ គឺអាស្រ័យលើថា តើមិត្ដភក្ដិ គាត់បានហូបចំណីអ្វី។ មិត្ដភក្ដិខ្ញុំផ្សេងទៀតគិតថា ខ្ញុំជាមនុស្សចម្លែក តែខ្ញុំមិនខ្វល់ទេ»។
នាងក៏បានប្រើទឹកកាមលាបលើផ្ទៃមុខដើម្បីថែសម្រស់ផងដែរ។ នាងបានប្រាប់ មិត្ដភក្ដិបានផ្ញើទឹកកាមដាក់កំប៉ុងជ័រតូចមកលាបលើផ្ទៃមុខ និងទុករយៈដល់ ២០ នាទី។ សម្រាប់អ្នកឆ្អើមក្លិនទឹកកាម ពួកគេអាចអុជទានក្រអូបក្បែរខ្លួន។
ទឹកកាមផ្ទុកសារធាតុអង់ហ្ស៊ីមបំបែកប្រូតេអ៊ីន។ នៅពេលលាបលើស្បែកជាប្រចាំ អង់ហ្ស៊ីមទាំងនេះអាចជួយកម្ចាត់កោសិកាងាប់ និងរក្សាស្បែកឲ្យតឹងរលោងស្អាត។ ទឹកកាមផ្ទុកសារធាតុស័ង្កសី ម៉ាញ៉េស្យូម ប៉ូតាស្យូម និងស្ករដែលអាចចិញ្ចឹមស្បែក ទោះវាបរិមាណតិចតួចក្ដី៕
នាង ត្រេស៊ី បង្ហាញទឹកកាមដែលមិត្ដភក្តិនាងច្រកកំប៉ុងជ័រទុកឲ្យ។
ប្រភព៖ ភ្នំពេញប៉ុស្ត៏

0 comments:
Post a Comment