loading...

ចុចទីនេះដើម្បីមើលវីឌីអូ

អារម្មណ៍​តានតឹង​របស់​ម្តាយ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កូន​ក្នុង​ពោះ



អំឡុងពេល​មាន​ផ្ទៃពោះ មិនមែន​ជា​ដំណាក់កាល​ងាយស្រួល​ឡើយ ព្រោះ​វា​ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​ច្រើន។ ហើយ​នេះ​ជា​ហេតុ​ធ្វើឱ្យ​ស្ត្រី​ជួប​អារម្មណ៍​តានតឹង​ក្នុង​ដំណាក់កាល​នេះ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា អារម្មណ៍​តានតឹង​រ៉ាំរ៉ៃ​អាច​ប៉ះពាល់ដល់​គភ៌។

អារម្មណ៍​មួម៉ៅ ក្រៀមក្រំ ភ័យ​ខ្លាច រំជួល​ចិត្ត និង​អារម្មណ៍​ផ្សេងៗ​ជាច្រើនទៀត​អាច​នឹង​កើនឡើង​ភ្លាមៗ​ក្នុង​អំឡុងពេល​មាន​គភ៌ ធ្វើឱ្យ​អ្នក​ពិបាក​ដោះស្រាយ។

តែ​បញ្ហា​នេះ​អាច​ប៉ះពាល់​ច្រើនយ៉ាង​ដល់​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ អារម្មណ៍​តានតឹង​យូរ​អាច​ធ្វើឱ្យ​ប្រព័ន្ធ​រាងកាយ​ពោរពេញ​ទៅដោយ​ករទីសូល ដែល​ផ្តល់​ទុក្ខទោស​ដល់​តំបន់​របស់​ស្បូន។

ផលប៉ះពាល់​ដល់​ទារក បណ្តាល​មកពី​ម្តាយ​កើត​អារម្មណ៍​តានតឹង​ក្នុង​ដំណាក់កាល​ពពោះ៖

សម្រាល​មិន​គ្រប់​ខែ
អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​អះអាង​ថា អារម្មណ៍​តានតឹង​រ៉ាំរ៉ៃ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ងាយ​នឹង​សម្រាល​កូន​មិន​គ្រប់​ខែ។

ជំងឺ​គេង​មិន​លក់ 
ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ទារក​ដែល​មាន​ម្តាយ​កើត​អារម្មណ៍​តានតឹង​រ៉ាំរ៉ៃ​ក្នុង​អំឡុងពេល​ពពោះ ងាយ​នឹង​ប្រឈម​បញ្ហា​ជំងឺ​គេង​មិន​លក់។

ទម្ងន់​ស្រាល
ភាពគ្រោះថ្នាក់​ផ្សេង​មួយ​ទៀត​បណ្តាល​មកពី​អារម្មណ៍​តានតឹង​របស់​ម្តាយ ក៏​អាច​ធ្វើឱ្យ​ទារក​កើត​មក​ទម្ងន់​ស្រាល។

ការលូតលាស់​របស់​ខួរក្បាល
អារម្មណ៍​តានតឹងខ្លាំង​របស់​ម្តាយ​ក៏​អាច​ប៉ះពាល់ដល់​គីមី​ក្នុង​ខួរក្បាល​របស់​ទារក​ដែរ។

វិកលចរិក 
អ្នកជំនាញ​សុខភាព​មួយចំនួន​ក៏​បាន​អះអាង​ថា ក្មេង​ងាយ​ជួបនឹង​បញ្ហា​វិកលចរិក ប្រសិនបើ​ម្តាយ​ធ្លាប់​កើត​អារម្មណ៍​តានតឹងរ៉ាំរ៉ៃ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ៕

ប្រភព៖ មង្គលការ
Share on Google Plus

0 comments:

Post a Comment