បានគ្នាប៉ុន្មានឆ្នាំ ជួបអស់ហើយ រយះក្បាលមាជ្រុញ ពក មាថូផ្ការយះជើង បានអ្នកជិតខាងដឹកយក ទៅពេទ្យ ប្ដីឈសើច គប់នឹងកាំបិតរយះដោះ បងក៏នៅមិនអស់ចិត្ត ឆ្លៀតកាប់ពីក្រោយខ្នងទៀត ខ្ញុំចង់ដឹងថាលោកប្ដីទាំងអស់ តើអាចទេបើប្រពន្ធគ្រាន់តែសួនាំរឿងដើលេងរមិនគិតដល់ គ្រួសារ បែបនេះ បងដើរក៏ដើរចុះ តែខ្ញុំសុំមួយថ្ងៃដើម្បីកូនឪពុកម្ដាយ នៅជុំគ្នាពេលបុណ្យទាន បងចិត្តដាច់ ណាស់លើកដៃគប់កាប់ទៅរួច ប៉ុណ្ណឹងមិនគ្រប់ ថែមទាំង ដេញអូននឹងកូនអោយ ចេញពីផ្ទះទៀត បងជេដៀលប្រមាថ ខ្ញុំមីស្រីចាំតែដេកសីុ មីស្រី.......តើបងមានដែរគិតទេ ថាខ្ញុំ ជាម្ដាយកូនបង កូនកើតមក មិនបានប៉ុន្មាន បងជេកូនបង្កើត មីកូនកើតមកនាំចង្រៃ ពុទ្ធា ទឹកភ្នែកហូរដោយមិន ដឹងខ្លួន ពេលបងផឹកសីុបងអោយខ្ញុំកាន់លុយ តើអោយសល់មកពីណា បើផឹកចឹងរាល់ បងថាកាន់ លុយមិនសល់ បងផឹករហូតដល់យប់ជ្រៅ ខ្ញុំពោះធំ5ខែ អង្គុយចាំប្រមូលចានលាង ពេលខ្លះរាប ចំលាងចាន ម៉ោង1ឬ2យប់ បានហើយ តើបងមានអាណិតខ្ញុំដែរកំពុងពោះធំកូនបងទេ អីឡូវបង កាន់លុយ បងអោយមកតើគ្រប់គ្រាន់ទេ រាល់ថ្ងៃខ្ញុំនឹងឈ្នួល សីុតែបាយកកសម្លសល់ពីល្ងាច នឹងមីគោក តែប៉ុណ្ណឹង ទឹកចិត្តប្រពន្ធ ចង់ឃើញប្ដីល្អស្អាត ខ្ញុំខំចាយត្បិតត្បៀត ដើម្បីសន្សំទិញរបស់ ពាក់ខ្លះ តើបងយល់ អារម្មណ៍មួយនេះទេ បងបង្ហោះសាថាខ្ញុំយកកូនជាខែលដើម្បី លុយតើ ខ្ញុំសល់អ្វីខ្លះ ក្រែងបងជាប្ដីអី មិចបងគិតចឹង ទៅកើត ខ្ញុំចង់រកសីុបងថាចេះថាចុះ ខ្ញុំឈប់វិញ ខ្ញុំអត់ដឹងថាបងគិតអ្វីទេ បំរើគ្រួសារបង6ឆ្នាំ បងមិនដែរមានពាក្យលើកទឹកចិត្តខ្ញុំទេ តើខ្ញុំដែររអូទេ ខ្ញុំត្រូវក្រោកតាំងពីម៉ោង4:30ព្រលឹម ដើម្បីរាប់ចំ អាហាសម្រាប់អ្នកផ្ទះបង រួចឡើងទៅដាស់កូន រាបចំជូនកូនទៅរៀននៅបឹងត្របែកកាលយានយានរៀនទីនោះ ត្រឡប់មកវិញ ក៏ដល់ម៉ោង ធ្វើម្ហូប ទៀត តើបងមានអាណិតដល់រូបខ្ញុំទេ ពីមនុស្សស្រីម្នាក់មិនចេះធ្វើអី រហូតចេះសឹងតែរកពេល សម្រាក គ្មាន ពេលយប់ក៏គេងបានតិចទៀត ត្រូវក្រោកឆុងដោះគោអោយកូន តើបង មានដែរមើល ឃើញពីទុកលំបាកខ្ញុំ ទេ ខ្ញុំដែរត្អូញត្អែរដាក់បងទេ ព្រោះបងជាអ្នករកលុយ ដើម្បីគ្រួសារ ពេលខ្លះ ហត់ពេកក៏ លួចអង្គុយយំម្នាក់ឯងក៏មាន ហើយក៏បន្តធ្វើទៀត ម៉ោងសម្រាកគឺ9យប់ហើយ បងមាន ដែរមើលឃើញចំនុចល្អរបស់ខ្ញុំទេ ។ បងចូលផ្ទះខ្ញុំមុន បងឃើញការស់នៅរបស់ខ្ញុំហើយ តើយ៉ាង មិច មិនមែនខ្ញុំអួតទេ តែបងគួតែគិតផង ពេលនៅមានសម្រស់អ្វីក៏ល្អ ដល់មានកូនបាក់សម្រស់ ហាឡើងដេញជេប្រមាថ អស់ហើយមាពូជ ។ ហើយខ្ញុំក៏មិនមែនមនុស្សល្អគ្រប់10ដែរ ហើយខ្ញុំក៏ មានចំនុចខុសដែរ តែបើយើងដឹងខ្លួនខុសហើយយើងកែ វានឹងល្អ ។ ខ្ញុំទទួលស្គាល់ថាមុន ចូលឆ្នាំ ចិនបងរាងកែបានខ្លះៗ តែជិតចូលឆ្នាំចិន ខ្មោច52សន្លឹក ចូលខ្លួនបងម្ដងទៀត និយាយអ្វី បន្តិចមិន បានទេ ដូចម្សិលមិញចឹង អីឡូវបងឈប់លេងល្បែង បងដើរផឹកវិញម្ដង សូម្បីជិះឆ្លងកាត់ សាលា កូនក៏បងមិនយកកូនទៅផង បងសុខចិត្តទុកកូនចោលមិនទៅរៀន គ្រប់ម៉ាតបងពោលស្រលាញ់ គ្រួសារណាស់ តែទង្វើខុសពីកាពិតគ្រប់យ៉ាង ។ នេះហើយជាជីវិតគ្រួសារខ្ញុំ ថ្ងៃនេះខ្ញុំសរសេរអោយ អស់អោយគ្រប់បានដឹងមុនសម្រេចចិត្តយកអ្នកណាម្នាក់ ចូលមកក្នុងជីវិតយើង មេរៀន ជីវិត មួយនេះស្គាល់គ្រប់អស់ហើយ ។ បង និយាយត្រូវហើយបងវុធ ពីមុនស្លាប់បាត់ហើយ។ គ្មានស្រី ណា ម្នាក់ចង់ធ្វើជាស្រីមេម៉ាយទេ ចិញ្ចឹមកូនម្នាក់ឯងទេ ។សូមទោស ខ្ញុំសរសេរដូចដើរស្រាតអោយ គេ មើលចឹង តែវាហួសហេតុពេកហើយ ខ្ញុំតឹងទ្រូងណាស់ ពេលគេសរសេ អាក្រក់ពីខ្ញុំដែរមិនមែន ជាការ ពិតសោះ សូមបន្តពន្លើសទៀត ចុះ ព្រោមនស្សដូចបងចង់តែឈ្នះ ខ្ញុំអោយឈ្នះ ចុះ បងកុហក់គេបាន តែបងមើលឃើញហើយ6ឆ្នាំមកនេះបងមើលឃើញហើយ ខ្ញុំខុសខ្ញុំក៏ទទួលនឹងកែវា តែខ្ញុំមិនដែរគេចពីបញ្ហាទេ៕
ប្រភព៖ គណនី facebook មានឈ្មោះ«Vuth Achitani»
0 comments:
Post a Comment