ខេត្តព្រៃវែង៖ ជនសង្ស័យម្នាក់ត្រូវក្របួចជាប់ ក្រោយពីធ្វើសកម្មភាពឡើងចោះដំបូលផ្ទះអ្នកស្រុក ដែលទើបរៀបការកូនរួច បំណងចូលលួចលុយចំណងដៃ ស្រាប់តែដំបូលផ្ទះនោះបាក់ ក៏ធ្លាក់ជនសង្ស័យចូលទៅក្នុងបន្ទប់ ហើយត្រូវម្ចាស់ផ្ទះដឹង ស្ទុះទៅចាក់សោពីខាងក្រៅជាប់ឱ្យអោយចេញចេញរួច ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី៦ កុម្ភៈ ស្ថិតក្នុងភូមិព្រៃព្នភ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះហ៊ី វ៉ារី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ក្រោយហេតុការណ៍នេះ ម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ចព័ទ្ធឱ្យចុះមកអន្តរាគមន៍ចាប់ជនសង្ស័យទាំងយប់ ។
បើតាមការរៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះធួន ឃី ភេទប្រុស អាយុ៤៥ឆ្នាំ ថា នៅផ្ទះមានរៀបចំពិធីមង្គលការកូន ហើយក្រោយពីភ្ញៀវត្រឡប់ទៅវិញអស់ ម្ចាស់ដើមការបានយកលុយចំណងដៃទៅទុកក្នុងបន្ទប់ រួចចេញមកផឹកស៊ីបន្ត ជាមួយបងប្អូនសាច់ញាតិនៅខាងក្រៅ រហូតដល់ម៉ោងជាង១២យប់រំលងអធ្រាត្រ ស្រាប់តែឮសំឡេងធ្លាក់ប្រាវពីក្នុងផ្ទះ ក៏នាំគ្នាទៅមើលក៏ស្រាប់តែឃើញជនសង្ស័យ តែម្តង។ដោយឡែក ក្រោយពីត្រូវចាប់ខ្លួនបាន ជនសង្ស័យឆ្លើយសារភាពថា រូបគេពិតជាមានបំណងចូលទៅលួចលុយចំណងដៃនោះមែន។
0 comments:
Post a Comment