នៅក្នុងដំណាក់កាលនេះ យើងបានធ្វើការវិនិច្ឆ័យ ដើម្បីបង្ហាញជាការឆ្លើយតបទៅនឹងជំងឺដ៏សំខាន់ ហើយវាជា គោលដៅដ៏ធំរបស់យើង ក្នុងការរកវិធីការពារជំងឺមួយនេះ ដែលបង្កក្ដីព្រួយបារម្ភដល់មនុស្សទូរទាំងពិភពលោក អស់រយៈពេលជាយូរមកហើយ។ យើងបានធ្វើការសាកល្បងជាថ្មីម្ដងទៀត ជាមួយនឹងមនុស្សដែលមាន ជំងឺទឹកនោម ផ្អែមប្រភេទទី ១ អស់រយៈពេលជាច្រើនឆ្នាំ។ នេះមិនមែនជាការសាកល្បងនោះទេ, ជំនួសមកវិញ យើងកំពុងតែ ព្យាយាមបង្កើតរបបដែលនឹងព្យាបាលជំងឺមានកម្រិតខ្ពស់ នេះគឺការអះអាងរបស់វេជ្ជបណ្ឌិតលោក Denise។
នេះជាការស្រាវជ្រាវថ្មីមួយ ដែលទើបនឹងបង្ហាញកាលពីថ្មីៗនេះ ដោយមានទំហំនៃការស្រាវជ្រាវទៅលើអ្នក ដែលមានអាយុក្នុងចន្លោះពី ១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានធ្វើការចាក់នូវវ៉ាក់សាំងមួយនេះ។ វ៉ាក់សាំងមួយនេះ គឺមានការចាក់ចំនួន ២ដងក្នុងរយៈពេល ៤សប្តាហ៍ ហើយមានការចាក់ម្តងទៀតនៅក្នុងរយៈពេល ៤ខែក្រោយ។ ទស្សនាវដ្តី Diabetes Care បានផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាមួយនេះ ទៅតាមការវិភាគកន្លងមក ដោយផលប៉ះពាល់មួយនេះ គឺមានការទាក់ទងទៅនឹងកុមាព្រមទាំងអ្នកជំងឺទឹកនោមផ្អែមផ្ទាល់ ដែលមានអាយុចន្លោះពី ៥ទៅ១៨ឆ្នាំ។ លទ្ធផលបានបង្ហាញមកថា ថ្នាំវ៉ាកសាំងមានឈ្មោះថា BCG ហើយវាមានការបង្កើនអត្រាជួយឱ្យកុមាររួចផុតពីគ្រោះថ្នាក់នេះបាន៕
ប្រភព៖ ខ្មែរប្រពៃ
0 comments:
Post a Comment