loading...
តារា២ដួង នេះក្មេងទេ តែបើចំណូលវិញកប់ហ្មង
តារាសម្ដែង និងកំប្លែងពីររូប ខេង រតនៈ និងនាយចឺម នៅក្មេងសោះ តែបើនិយាយពីរឿងប្រាក់ចំណូលវិញរកបានរាប់ពាន់ដុល្លារក្នុង១ខែៗ។ តារាសម្ដែងនិង ជាពិធីករនាយ ព្រែក បានប្រាប់ Sabay កាលពីពេលថ្មីៗនេះថា នៅក្នុងរដូវកាលនេះក្នុងមួយខែៗលោករកចំណូលបានចាប់ពី៨០០០ ដុល្លារទៅ ១០០០០ ម៉ឺនដុល្លារ។ ព្រោះក្នុងរដូវនេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែររៀបចំមង្គលការ និងមានការប្រគំតន្រ្តីនានានៅតាមខេត្ត និងនៅរាជធានីភ្នំពេញទើបធ្វើឲ្យលោកអាចរកប្រាក់ចំណូលរហូតដល់ ១ ម៉ឺនដុល្លារក្នុង១ខែ។
បើក្រឡេកមកមើលតារាកំប្លែង នាយ ចឺម ដែលជាក្មួយប្រុសរបស់នាយក្រូចវិញ ក៏មិនចាញ់ នាយ ព្រែក ប៉ុន្មានដែរ។ ដោយក្នុងមួយខែលោកអាចរកបានប្រាក់ចំណូលចន្លោះពី ៧០០០ ដុល្លារទៅ ៨០០០ ដុល្លារ រហូតធ្វើឲ្យតារាកំប្លែងរូបនេះប្តូរស៊េរីឡានជាបន្តបន្ទាប់។ ប៉ុន្តែនៅឆ្នាំ២០១៧ នេះលោកឈប់ប្ដូររថយន្តហើយដោយសន្សំលុយទុកទិញវីឡាតម្លៃ ២០ ម៉ឺនដុល្លារ។ នេះបើតាម នាយ ចឺម ប្រាប់ Sabay៕
ប្រភព៖ សប្បាយ
តារា២ដួង នេះក្មេងទេ តែបើចំណូលវិញកប់ហ្មង
Reviewed by
Unknown
on
10:10 PM
Rating:
5
0 comments:
Post a Comment