ឥណ្ឌូណេស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយថា នាង Sari Rezita Ariyanti មានកម្ពស់ត្រឹមតែ ៨៧សង់ទីម៉ែត្រ និងមានទម្ងន់២០គីឡូក្រាម មើលទៅពិតជាដូចកូនក្មេងអាយុ ៣ឆ្នាំខ្លាំងណាស់ ប៉ុន្តែធាតុពិតគឺមិនមែននោះទេ ព្រោះនាងមានអាយុ២៤ឆ្នាំហើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា នាង Sari Rezita Ariyanti បានកើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៣ ហើយនាងមិនអាចដើរបានទេ ដោយត្រូវពឹងពាក់លើបងប្អូនរបស់នាងឲ្យជួយរុញរទេះ។ Sari ក៏មានបញ្ហានៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដទៃផងដែរ ដោយសារនាងអាចនិយាយបានត្រឹមតែពាក្យសាមញ្ញៗពីរបីម៉ាត់ ប៉ុណ្ណោះ។
បច្ចុប្បន្ន នាង Sari ដែលជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ កំពុងតែរស់នៅជាមួយម្ដាយ និងបងប្អូនស្រីរបស់នាង ក្នុងសង្កាត់ Didie Jaya ប្រទេសឥណ្ឌូណេស៊ី។
ប្រភព ៖ Dailymail
0 comments:
Post a Comment